ពត័មានជាតិ

bitcoin cloud minerfn-2017-03-21-19-16-00-0

អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែមីនា!

binarium.com отзывы
алиэкспресс на русском языке и цены в рублях
olymp trade отзывы форум
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ប្រកាសផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល ៤ថ្ងៃចាប់ថ្ងៃទី២៣-២៦ ខែមីនា ឆ្នាំ២០១៧ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខា និងបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ៕

ចំពោះព័ត៌មានលម្អិតនៃទីតាំង និងពេលវេលា ដែលត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីសូមអានសេចក្តីជូនដំណឹងទាំស្រុង៖

កម្មការិនី​​​ស្លាប់​​​​​​បន្ទាប់ពី​​​ផ្ទុះ​​​ឡ​​​ចំហាយ​​​កម្តៅ​​​ទឹក​​​​​​នៅ​​​រោង​​​ចក្រ​​​ផ្គត់​​​ផ្គង់​​​របស់​​​ LEVI’S

ស្ត្រីម្នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសកាលពីម្សិលមិញ order research paper custom college papers បន្ទាប់ពីឡចំហាយកម្តៅទឹកមួយបានផ្ទុះប៉ើងទៅលើអាកាស ហើយធ្លាក់សង្កត់លើពួកគាត់ ខណៈពួកគាត់កំពុងទទួលទានអាហារថ្ងៃត្រង់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញដែលផលិតសម្លៀកបំពាក់ខូវប៊យឱ្យក្រុមហ៊ុន Levi’s របស់អាមេរិក ។

លោក ឈុំ សារាយ នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា រោងចក្រ សិនតៃ ហ្គាមេន ដែលគ្រប់គ្រងដោយជនជាតិចិនស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានស៊ើប អង្កេតបន្ទាប់ពីឡចំយាយកម្តៅទឹកដែលប្រើក្នុងដំណាក់កាលចុងក្រោយសម្រាប់ផលិតសម្លៀកបំពាក់ខូវប៊យ បានបណ្តាលឲ្យកម្មការិនីម្នាក់ឈ្មោះ គល់ សាម៉ន អាយុ៤៥ឆ្នាំស្លាប់។

ស្លាកសញ្ញានៅខាងក្រៅរោងចក្រ សិន តៃ ហ្គាមេន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានការផ្ទុះឡចំហាយកម្តៅទឹកនៅរោងចក្រនេះបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។ Hannah Hawkins / The Cambodia Dialy
ស្លាកសញ្ញានៅខាងក្រៅរោងចក្រ សិន តៃ ហ្គាមេន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានការផ្ទុះឡចំហាយកម្តៅទឹកនៅរោងចក្រនេះបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។ Hannah Hawkins / The Cambodia Dialy

សាក្សីដែលត្រូវបានសាកសួរនៅរោងចក្រនេះកាលពីរសៀលម្សិលមិញ បាននិយាយថា នៅម៉ោងប្រហែលល១១និង៤០នាទីថ្ងៃត្រង់ឡចំហាយកម្តៅទឹកបានផ្ទុះបុើងទៅលើអាកាស ហើយធ្លាក់មកវិញចំដំបូលកន្លែងទទួលទានអាហារដែលស្ថិតនៅខាងក្រៅរោងចក្រចម្ងាយប្រហែល១០០ម៉ែត្រ។

លោក ឈុំ សារាយ បានមានប្រសាសន៍ថា “យើងរកមូលហេតុមិនទាន់ឃើញនៅឡើយទេ ប៉ុន្តែ វាអាចបណ្តាលមកពីកម្តៅនៃឡចំហាយកម្តៅទឹក ដែលបណ្តាលឲ្យមានសម្ពាធខ្ពស់ខ្លាំងពេក។

អ្នកស្រី សុខ សូណា បុគ្គលិកម្នាក់នៅរោងចក្រនេះបាននិយាយថា អ្នកស្រីបានទទួលទានអាហារថ្ងៃត្រង់រួច ហើយដើរត្រឡប់ទៅច្រកទ្វាររោងចក្រស្រាប់តែអ្នកស្រីបានឮសំឡេងលាន់យ៉ាងខ្លាំង។ អ្នកស្រីបានក្រឡេក មើលទៅកន្លែងដែលរងការខូចខាត។

អ្នកស្រីបាននិយាយថា “នៅពេលឡចំហាយ កម្តៅទឹកធ្លាក់មកដី វាប៉ះត្រូវក្បាលរបស់កម្មការិនីម្នាក់បណ្តាលឲ្យស្លាប់”។ អ្នកស្រីបានបន្ថែមថា កម្មករមួយចំនួនបានរងរបួស រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ផង ដោយរបួសបាក់ឆ្អឹង និងប្រេះលលាដ៍ក្បាល។

លោក យឿន ផានិត ជាសន្តិសុខ order research paper custom college papers បាននិយាយថា ការធ្វេសប្រហែសរបស់អ្នកទទួលបន្ទុកខាងឡនេះជាហេតុបណ្តាលឲ្យផ្ទុះ។ គាត់បាននិយាយថា ភ្លើងនៅខាងក្រោមឡសម្រាប់ដាំទឹកឲ្យចេញចំហាយប្រហែលជាទុកឲ្យឆេះចោលយូរពេកបណ្តាលឱ្យឡើងកម្តៅខ្លាំង។

គាត់បាននិយាយថា “គេគួរតែបិទសន្ទះហើយមិនគួរភ្លេចពន្លត់ភ្លើងទេ។ខណៈពេលពួកគេទៅទទួលទានអាហារថ្ងៃត្រង់…វាបានបណ្តាលឲ្យកម្តៅកើនឡើងខ្លាំង ហើយផ្ទុះតែម្តង”។លោក យឿន ផានិត បាននិយាយថា នគរបាលបានសាកសួរអ្នកកាន់ឡចំហាយកម្តៅទឹករួចហើយ។

អ្នកស្រី គល់ សាន់នី បងថ្លៃរបស់អ្នកស្រីគល់ សាម៉ន ដែលធ្វើការនៅរោងចក្រនេះដែរ ប៉ុន្តែ គាត់បានទៅបន្ទប់ទឹកនៅពេលហេតុការណ៍នេះកើតឡើងបាននិយាយថា គាត់បានឮពីកម្មករផ្សេងទៀតថា ឡចំហាយកម្តៅទឹកនេះបានផ្ទុះម្តងមកហើយពីមុនមក។

អ្នកស្រីបាននិយាយថា គាត់សង្ឃឹមថា ក្រុមហ៊ុននឹងផ្តល់សំណងសមរម្យដល់គ្រួសាររបស់គាត់ដែលគាត់រំពឹងថានឹងទទួលបានប្រហែល១.០០០ដុល្លារ។

សន្តិសុខបញ្ចៀសមនុស្សឲ្យនៅឆ្ងាយពីកន្លែងមានការផ្ទុះឡចំហាយកម្តៅទឹកនៅក្នុងរោងចក្រ សិន តៃ ហ្គាមេន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញដែលបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។ Hannah Hawkins / The Cambodia Dialy

រោងចក្រ សិនតៃ បានចុះបញ្ជីជាមួយរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជា ជាកម្មវិធីមួយដែលគ្រប់គ្រងដោយអង្គការពលកម្មអន្តរជាតិដើម្បីធានាសុវត្ថិភាព និងលក្ខខណ្ឌការងារសមរម្យនៅក្នុងរោងចក្រនានាដែលនាំចេញទំនិញរបស់ខ្លួន។ យោងតាមគេហទំព័ររបស់កម្មវិធីនេះបានឱ្យដឹងថា រោងចក្រនេះត្រូវបានវាយតម្លៃចុងក្រោយក្នុងខែតុលាឆ្នាំ២០១៥ ហើយរោងចក្រមិនបានអនុវត្តតាម “លក្ខខណ្ឌសំខាន់”ចំនួនពីរឡើយគឺទី១”ឲ្យកម្មករអាចចូលរួម និងបង្កើតសហជីពដោយសេរី” ហើយទី២ “មិនត្រូវចាក់សោច្រកចេញគ្រាអាសន្នអំឡុងម៉ោងការងារ”។

ទោះជាយ៉ាងណា លោកស្រី Esther Germans ប្រធានកម្មវិធីរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា គេហទំព័រនេះមិនទាន់បានធ្វើបច្ចុប្បន្ន ភាពដើម្បីដាក់បញ្ចូលការវាយតម្លៃថ្មីបំផុតរបស់ខ្លួនអំពីរោងចក្រនេះដែលបានធ្វើឡើងកាលពីខែធ្នូនៅឡើយទេ ហើយរកមិនឃើញមានបញ្ហាសំខាន់ៗទេ។ លោកស្រីបានថ្លែងថា តាមធម្មតាការវាយតម្លៃត្រូវរួមទាំងការពិនិត្យគ្រឿងចក្រផង។លោកស្រីបានលើកឡើងតាមអីុម៉េលថា “តាមធម្មតាយើងពិនិត្យមើលប្រភេទម៉ាស៊ីនអំឡុងការវាយតម្លៃរបស់យើង រួមទាំងឯកសារទាក់ទងនឹងសុវត្ថិភាពផង”។

លោកស្រី Germans បានថ្លែងថា លោកស្រីនឹងចុះទៅពិនិត្យមើលរោងចក្រនេះនៅថ្ងៃនេះ ហើយថា ការវាយតម្លៃនៅពេលខាងមុខដោយរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជានឹងផ្តោតអាទិភាពលើសុវត្ថិភាពគ្រឿងម៉ាស៊ីនជាចម្បង៕

មិនមានអ្វី​​​ថ្មីឡើយ​​​ ខណៈ​​​ការ​​​ងារ​​​​​​ទាំងអស់​​​របស់​​​លោក ​​​សុខ ​​​អាន ​​​​​​​​​ត្រូវបាន​​​ប្រគល់​​​ឱ្យលោក​​​ ប៊ិន​​​ ឈិន

ការសន្និដ្ឋានដែលថា មរណភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រហែលជាអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជាបែងចែកការងាររបស់លោកទៅឲ្យមន្ត្រីថ្មីៗមួយចំនួននោះ ទំនងជាបញ្ចប់កាលពីម្សិលមិញ ដោយមានការប្រកាសថា អ្នកកាន់ការបន្តអាយុ៦៧ឆ្នាំតែមួយរូបគត់នឹងបន្តការងាររបស់លោកទាំងអស់។

មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីមរណភាពរបស់លោក សុខ អាន ដែលបានគ្រប់គ្រងការងារស្ទើរតែទាំងស្រុងលើបណ្តាញគាំទ្ររបស់គណបក្សកាន់អំណាច លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ត្រូវបានចាត់តាំងរួចហើយឲ្យជំនួសតំណែងរបស់លោកជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងកាន់ការងារដទៃទៀតរបស់លោកទាំងអស់ផងដែរ។លោក ផៃ ស៊ីផាន បានថ្លែងថា “វាជាអ្វីដែលយើងហៅថា និរន្តរភាព”។

cam-photo-front-800x533ប្រសិនបើពិតមែន លោក ប៊ិន ឈិន ដែលជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទ   ដីធ្លី នឹងក្លាយជាប្រធានក្រុមការងារពិសេសរបស់រដ្ឋាភិបាលទទួលបន្ទុកសាលាក្តីខ្មែរក្រហម ប្រធានអាជ្ញាធរអប្សរា ប្រធានអាជ្ញាធរគ្រប់គ្រងប្រាសាទព្រះវិហារ ប្រធានសមា គមជាតិកាយឫទ្ធិកម្ពុជា ប្រធានគណៈកម្មការជាតិអង្គការយូណេស្កូ និងជាប្រធានបណ្ឌិតសភាចារ្យនៅរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងតួនាទីផ្សេងៗមួយចំនួនទៀតផងដែរ។

តួនាទីជាង១០ទៀតដែលដឹកនាំដោយលោក សុខ អាន ដែរនោះត្រូវបានផ្ទេរទៅក្រសួងពាក់ព័ន្ធនៅក្នុងការរុះរើក្រោយការបោះឆ្នោតឆ្នាំ២០១៣ដែលមជ្ឈដ្ឋានទូទៅយល់ឃើញថាជាចំណាត់ការមួយដើម្បីសម្រាលភាពតានតឹងនៅក្នុងគណបក្សដោយ ការបែងចែកអំណាចមួយចំនួនរបស់ឧបនាយករដ្ឋមន្ត្រីរូបនេះ។

លោកស្រី ចៅស៊ុន កិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរាបានមានប្រសាសន៍ថា នឹងមានការងារជាធម្មតានៅស្ថាប័ននេះដែលមើលការខុសត្រូវឧទ្យានបុរាណអង្គរ ជាគោលដៅទេសចរណ៍ដែលរកចំណូលបានច្រើនបំផុតរបស់ប្រទេស។

លោកស្រីបានថ្លែងថា “ឯកឧត្តម ប៊ិន ឈិន ទទួលបន្ទុកការងារនេះ ហើយការងារប្រព្រឹត្តទៅជាធម្មតា។ អ្វីៗដំណើរការធម្មតានៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។យើងបានបន្តសមិទ្ធផលរបស់លោក សុខ អាន”។

ការកាន់ការងារទាំងអស់របស់លោក សុខ អាន ដោយលោក ប៊ិន ឈិន មិនបានធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនភ្ញាក់ផ្អើលឡើយ ព្រោះលោកបានកាន់តួនាទីដ៏សំខាន់បំផុតនៅក្នុងចំណោមតួនាទីទាំងនោះ គឺតំណែងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកាសពីមរណភាពរបស់លោក សុខ អាន។

ទោះជាយ៉ាងណា មានការសន្និដ្ឋានថា មុខតំណែងមួយចំនួនដែលមិនសូវសំខាន់ប្រហែល ជាប្រគល់ទៅឲ្យអ្នកផ្សេងនៅក្នុងគណបក្សកាន់អំណាច ហើយលោក ផៃ ស៊ីផាន មិនអាចបញ្ជាក់ថា តើការផ្ទេរអំណាចទៅឲ្យលោក ប៊ិន ឈិន នេះនឹងជាការផ្ទេរអចិន្ត្រៃយ៍ ឬយ៉ាងណានោះឡើយ។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានលើកឡើងថា លោកមិនភ្ញាក់ផ្អើលទេ ប្រសិនបើលោក ប៊ិន ឈិន ជាឥស្សរជនដែលទទួលបានការគោរពកោតក្រែងខ្លាំងនៅក្នុងជួរគណបក្សកាន់អំណាច ត្រូវបានដាក់ឲ្យគ្រប់គ្រងស្ថាប័នយ៉ាងច្រើននេះជាបណ្តោះអាសន្ន។

អ្នកវិភាគរូបនេះបានលើកឡើងបន្ថែមទៀតថា “ខ្ញុំអាចនិយាយបានថា វាជារយៈពេលអន្តរកាល។ រយៈពេលនេះមានមនុស្សជាច្រើនកំពុងសម្លឹងចង់បានតំណែងទាំងនោះ ហើយក្នុងពេលជាមួយគ្នានេះ គេមិនអាចប្រគល់ឲ្យពីមួយទៅមួយបានទេ គេត្រូវពិនិត្យមើលថាតើអ្នកណាដែលស័ក្តិសមអាចប្រគល់ឲ្យបាន”៕